កំពុងផ្ទុះកូវីដស្រាប់តែក្មេងស្ទាវនៅហុងកុងប្រុងបបួលគ្នាប្រណាំងរថយន្តទំនើបៗកប់ស៊េរី45គ្រឿងជិតប៉ុស្តិ៍ប៉ូលីស (មានវីដេអូ)

ចេះធ្វើចឹងទៅរួច

sambo 2019
27 កុម្ភ: 2021
03:05 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

មិនខ្វល់ខ្វាយរឿងរីករាលដាលកូវីដ១៩ ក្មេងៗកូនអ្នកមានស្ដុកស្ដម្ភនៅហុងកុង បែរជាបបួលគ្នាជាង 40ឡាន សុុទ្ធតែឡានប្រណាំងទំនើបៗកប់ស៊េរី ប្រុងប្រណាំងគ្នានៅមហាវិថី Gloucester ដែលស្ថិតនៅក្បែរស្ថានីយ៍ប៉ូលីស Wan Chai ក្នុងទីក្រុងហុងកុងតែម្ដង។

រូបភាព Automotive Cambodia

 

ក្បួនរថយន្ដស៊េរីទំនើបៗចំនួន 45គ្រឿង រួមមានរថយន្ដម៉ាកនីសាន់ GT-R, Porches 911s, Audi R8, Lamborghinis Huracan និង Lamborghinis Aventador ជាដើម បានបញ្ឆេះម៉ាស៊ីនរួចជាស្រេច ត្រៀមប្រណាំងល្បឿន។ ភ្លាមៗនោះស្រាប់តែប៉ូលីសក្នុងតំបន់នោះ ចុះមកបញ្ឈប់ និងបំពាក់ក្រុមវ៉ូងក្មេងស្ទាវកូនអ្នកមានទាំងអស់នោះឱ្យផ្អាកផែនការប្រណាំងរបស់ពួកគេភ្លាមៗ។

 

ក្នុងចំណោមរថយន្តទាំង 45គ្រឿង ដែលត្រូវបានប៉ូលិសឃាត់ទុក មានរថយន្តចំនួន 9គ្រឿង ត្រូវបានបញ្ជាឱ្យធ្វើការត្រួតពិនិត្យបច្ចេកទេសកែស៊ីម៉ាំងបំពងសំឡេងឮខ្លាំងៗលើសកម្រិត។ យ៉ាងណាមិញ មិនមានការឃាត់ខ្លួនមនុស្ស ឬដាក់ទោសទណ្ឌអ្វីឱ្យធ្ងន់ធ្ងរទេ គ្រាន់តែណែនាំ និងបំបែកតែប៉ុណ្ណោះ ព្រោះពួកក្មេងៗស្ទាវទាំងនោះ មិនទាន់បានប្រណាំងនៅឡើយ៕

សូមណែនាំអត្ថបទសម្រាប់អ្នក