ស្នាដៃ Tesla ទៀតហើយ Error មុខងារបើកស្វ័យប្រវត្តិទៅបុកគូទឡានគេឡើងប៉ើង

ហឹម...ទៀតហើយ Tesla

sambo 2019
01 មិនា 2021
03:08 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

ទោះបីជា ជាប់ឈ្មោះកំពូលតារាង ជាក្រុមហ៊ុនរថយន្តប្រើអគ្គិសនី និងបើកបរស្វ័យប្រវត្តិឈានមុខក្នុងពិភពលោក ក៏គេនៅឃើញរថយន្ត Tesla ថ្លោះធ្លោយបង្កគ្រោះថ្នាក់ចរាចរណ៍ដល់ម្ចាស់ដែរ។ ថ្មីៗនេះ ទីភ្នាក់ងារសុវត្ថិភាពរថយន្តអាមេរិក បានរាយការណ៍ថា ម្ចាស់រថយន្ត Tesla Model Y មួយរូបបានជួបគ្រោះថ្នាក់ចរាចរណ៍ដោយចៃដន្យ ដោយសារទុកចិត្តមុខងារ Autopilot លើរថយន្តខ្លួន ទៅបុកគូទរថយន្តខាងមុខឡើងប៉ើងលើផ្លូវ។

 

គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីរថយន្ត Tesla Model Y នេះ កើតឡើងនៅឆ្នេរសមុទ្រម៉ៃអាមី រដ្ឋផ្លរីដា ហើយត្រូវបានគេចែករំលែកនៅលើក្រុមហ្វេសប៊ុកបន្តគ្នាព្រោងព្រាត។ មិនទាន់មានភស្តុតាងជាក់ស្ដែងណាមួយ ដែលត្រូវបន្ទោសទាំងស្រុងទៅលើមុខងារ Autopilot ទេ ព្រោះគ្រោះថ្នាក់បណ្ដាលឱ្យមានការខូចខាតធ្ងន់ធ្ងរនេះ ព្រោះមកពីម្ចាស់រថយន្តផ្ទាល់ធ្វេសប្រហែល ព្រលែងជើងចោលទាំងស្រុងទៅលើប្រព័ន្ធហ្វ្រាំង និងហ្គែររថយន្តរបស់គាត់ដែរ។

 

ហើយនេះក៏ជាអ្វី ដែលខាងក្រុមហ៊ុន Tesla ផ្ទាល់ និងគណៈកម្មការវាយតម្លៃសុវត្ថិភាពបើកបរសហរដ្ឋអាមេរិក បានណែនាំរួចមកហើយ ថាកុំទុកចិត្តលើមុខងារបើកបរស្វ័យប្រវត្តិនេះ 100%ឱ្យសោះ។ យ៉ាងណាមិញ ម្ចាស់រថយន្ត Tesla ខាងលើក៏កំពុង រៀបចំបណ្តឹងទាមទារសំណងធានារ៉ាប់រងផងដែរ៕

 

 

សូមណែនាំអត្ថបទសម្រាប់អ្នក