រថយន្ដToyota Yaris ជាប់ឈ្មោះជារថយន្ដលក់ដាច់ និងពេញនិយមជាងគេនាដើមឆ្នាំ2020 នៅអឺរ៉ុប

ឃើញរាងតូចល្អិចចឹងទេ

sambo 2019
02 មិនា 2021
04:22 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

ប្រទេសនៅប៉ែកអឺរ៉ុប តែងនិយមប្រើប្រភេទរថយន្តលក្ខណៈគ្រួសារបែបតូចៗ ងាយស្រួលធ្វើដំណើរ ស្រួលចូលចត និងជួយសន្សំសំចៃបានខ្ពស់។ ក្រោយធ្វើការវាយតម្លៃរបស់គណៈកម្មាធិការជំនាញរួចមក រថយន្ត Toyota Yaris ស៊េរីឆ្នាំ2020 ទទួលបានពិន្ទុខ្ពស់ជាងគេ និងលក់ដាច់ខ្លាំងជាងគេ ក្នុងឆ្នាំ2020 ។ ចំណាត់ថ្នាក់លេខ2 បានទៅលើរថយន្ត Fiat 500 ដែលជាប្រភេទរថយន្តលក្ខណៈគ្រួសារ រាងតូចច្រឡឹងស្រដៀងទៅនឹង Yaris ដែរ។ គិតទៅ Toyota Yaris យកឈ្នះទាំងរថយន្ត Audi A3 និងBMW 4-Series ទៅទៀត ខណៈរថយន្ត Mercedes S-Class មិនបានចូលរួមបោះឆ្នោតដល់វគ្គចុងក្រោយផង។

 

រថយន្ត Toyota Yaris ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ដោយសារតែរូបរាង តម្លៃ សុវត្ថិភាព ផាសុកភាព និងភាពសន្សំសំចៃរបស់វា ហើយប្រើប្រាស់ត្រូវជាមួយមនុស្សគ្រប់វ័យ។ រថយន្ត Toyota Yaris ស៊េរីឆ្នាំ2020 គឺជាប្រភេទរថយន្តធនតូច លក្ខណៈគ្រួសារ និងពេញនិយមខ្លាំងបំផុត ទាំងទីផ្សារប្រទេសជប៉ុន អឺរ៉ុប និងទីផ្សារពិភពលោក។ រថយន្តនេះ មានម៉ាស៊ីនចំណុះ 1.5L ស៊ីឡាំង4 កម្លាំង 106សេះ។

 

សម្រាប់ទីផ្សារក្នុងប្រទេសកម្ពុជា រថយន្តដ៏តូចច្រឡឹងមួយនេះ កំពុងតែចាប់ផ្ដើមមានប្រជាប្រិយភាព នៅតាមការ៉ាស់លក់រថយន្តមួយចំនួន គេឃើញមាននាំចូលរថយន្តស៊េរីនេះច្រើនគួរសម តែភាពច្រើនមានក្រោមឆ្នាំ2015 មិនមានដល់កប់ស៊េរីនៅឡើយទេ៕ 


សូមណែនាំអត្ថបទសម្រាប់អ្នក