កំពូលរថយន្ត McLaren 720S ឆ្នាំ2018 ផលិតតែ 4,806គ្រឿងលើពិភពលោកពេលដឹកដល់ខ្មែរតម្លៃប៉ុន្មាន?

ថ្លៃគួរសម ល្មមទិញជិះ

sambo 2019
06 មិនា 2021
02:58 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

ប្រិយមិត្តប្រហែលជាធ្លាប់បានស្គាល់ និងល្បីហើយ ពីកេរ្តិ៍ឈ្មោះរបស់រថយន្ត McLaren 720S ផលិតនៅចក្រភពអង់គ្លេស។ សម្រាប់ប្រទេសកម្ពុជា រថយន្តប្រភេទនេះ គេឃើញមិនច្រើនទេនៅតាមផ្លូវ ជាពិសេសក្នុងរាជធានីភ្នំពេញ។ កំពូលរថយន្តប្រណាំងប្រភេទ Super Car ម៉ាក McLaren 720S ស៊េរីឆ្នាំ2018 មួយគ្រឿងត្រូវបានគេដាក់លក់ក្នុងតម្លៃសរុបប្រមាណ 405,490$ (តម្លៃសរុបទាំងអស់)។

រូបភាព Automotive Cambodia

បើនិយាយពីតម្លៃហ្ស៊ីនចេញពីរោងចក្រ McLaren 720S ស៊េរីឆ្នាំ2018 នេះ កាលចេញដំបូង តម្លៃរថយន្តនៅបរទេសថ្លៃចូលខ្ទង់ 284,745$ ទៅ 296,175$ ប៉ុន្តែឥឡូវឃើញថាតម្លៃមានការប្រែប្រួលច្រើន។ តម្លៃរថយន្តនេះបច្ចុប្បន្ន ទិញពីអាមេរិកប្រហែលខ្ទង់ 220,000$ ថ្លៃពន្ធនាំចូលមកកម្ពុជាខ្ទង់ 167,695$ ថ្លៃដឹកជញ្ជូន 5,000$ ថ្លៃឯកសារនៅខ្មែរ 2,800$ តម្លៃសេវារបស់ក្រុមហ៊ុនស្វែងរកទិញ និងរៀបចំមួយចប់ដឹកមកខ្មែរខ្ទង់ 10,000$ទៀត អុីចឹងហើយទើបតម្លៃសរុបឡើងដល់ខ្ទង់ 4សែនដុល្លារនេះ។

រថយន្ត McLaren 720S ស៊េរីឆ្នាំ2018 ជាប្រភេទរថយន្តប្រណាំងកំពូលល្បឿន បំពាក់ម៉ាស៊ីនចំណុះ4.0L twin-turbo ស៊ីឡាំងv8 ផ្ដល់កម្លាំងដល់ 710សេះ និងកម្លាំងរមួល 7,500 rpm បង្វិលដោយកង់ក្រោយ ប្រើជាមួយប្រអប់លេខអូតូ 7វគ្គ។ រត់ផ្លូវក្រុង ឬផ្លូវស្ទះកម្រិតស៊ីសាំងប្រហែល 18L/100km និងផ្លូវលាតប្រហែល9L/100km ។

ដោយសារមាន DNA ជាកំពូលរថយន្តប្រណាំងល្បឿន រថយន្តនេះ អាចបង្កើនល្បឿនពី 0-60 mph ដោយប្រើរយៈពេលត្រឹមតែ 2.8វិនាទីតែប៉ុណ្ណោះ។ រថយន្ត McLaren 720S នេះត្រូវបានក្រុមហ៊ុនផលិតមានចំនួនកំណត់ និងចែកចាយរើសអតិថិជនខ្លាំងណាស់។ ក្នុងឆ្នាំ2018 McLaren 720S លក់ជូនអតិថិជនទូទាំងពិភពលោកត្រឹមតែ 4,806គ្រឿងប៉ុណ្ណោះ៕