Mercedes-Maybach S-Class ស៊េរី2021 ឃើញភ្លាមស្រលាញ់ភ្លែត តែតម្លៃខ្លួនក៏មិនធម្មតាដែរ

ថ្លៃឡើងកប់

sambo 2019
11 មិនា 2021
10:37 am
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

បច្ចេកវិទ្យាច្នៃប្រឌិតថ្មី កាប៊ីនអង្គុយខាងក្នុងប្រកបដោយប្រណីតភាព គួបផ្សំនឹងការបំពាក់ថាមពលអគ្គីសនសាកភ្លើង បានធ្វើឱ្យរថយន្ត Mercedes-Maybach S-Class ស៊េរី2021 បោះមួយជំហានធំទៀត ស៊ីដាច់ Maybach ជំនាន់មុនៗ។ បន្ទាប់ពីបង្ហាញខ្លួនបានមួយរយៈ ពេលនេះព័ត៌មានលម្អិតអំពីតម្លៃ រថយន្ត Mercedes-Maybach S-Class ស៊េរី2021 កើនឡើងដល់ជាង ២០ម៉ឺនដុល្លារ ដែលជាតម្លៃថ្លៃកប់ក្នុងអំបូររថយន្តលំដាប់អភិជន Mercedes-Maybach S-Class ។

Mercedes-Maybach S-Class 2021 បំពាក់ដោយម៉ាស៊ីនV8 កម្លាំង496សេះ និងប្រើជាមួយលេខ 9វគ្គស្វ័យប្រវត្តិ។ កម្លាំងថាមពលពីប្រព័ន្ធ EQ Boost ដែលមានថាមពលអគ្គីសនីក៏បានបន្ថែមកម្លាំង 21 សេះ ទៅលើម៉ាស៊ីន ធ្វើឱ្យកម្លាំងសរុបនៃរថយន្តនេះកាន់តែខ្លាំង និងមានសន្ទុះ។ ផ្នែកកៅអីក្រោយ ដែលជាកន្លែងដ៏ពេញនិយមសម្រាប់មេៗអង្គុយ កាន់តែបន្ថែមនូវភាពប្រណីតទ្វេរដង ក្នុងនោះរួមមានមុខងារម៉ាស្សាកំភួនជើង មុខងារកំដៅក និងស្មា ព្រមទាំងមានមុខងារឆ្លាតវៃសម្រាប់បញ្ជាជាច្រើនផ្នែកទៀតផងដែរ។

 

អេក្រង់ OLED ទំហំ 12.8អុីញលើកុងទ័រកណ្ដាល ជាបច្ចេកវិទ្យាខាងក្នុងរថយន្ត ដែលបំពាក់លើ Maybach S-Class មានភ្ជាប់នូវប្រព័ន្ធអីនធឺណេតចុងក្រោយបំផុត មានប្រព័ន្ធបញ្ជាសំឡេងទំនើបជាងមុន និងប្រព័ន្ធ 4D Surround Sound ថ្មីរហូតដល់ទៅ 30កន្លែង ។ ងាកមកប្រព័ន្ធពោងសុវត្ថិភាពកៅអីខាងក្រោយ និងលើដៃចង្កូតក៏ត្រូវបានអភិវឌ្ឍន៍ឱ្យកាន់តែមានលក្ខណៈស្តង់ដារខ្ពស់ធានាបានសុវត្ថិភាពដល់អ្នកជិះខាងក្នុង៕