រថយន្ត Land Rover 7គ្រឿង នឹងផ្ដល់ជូនហ្វ្រីៗដល់អង្គការសប្បុរធម៌ទាំងនេះនៅសហរដ្ឋអាមេរិក

លេងចែកហ្វ្រីៗចឹងម៉ង?

sambo 2019
12 មិនា 2021
05:56 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

ក្រុមហ៊ុនរថយន្ត Jaguar Land Rover កំពុងតែព្យាយាមផ្តល់ឱ្យតាមរយៈកម្មវិធីសប្បុរសធម៌ក្នុងការបរិច្ចាគរថយន្ត Land Rover ចំនួន7គ្រឿង ទៅឱ្យអង្គការសប្បុរសធម៌នៅសហរដ្ឋអាមេរិក។រថយន្តទាំង 7គ្រឿងនេះ នឹងផ្ដល់ជូនអង្គការណាដែលធ្វើការដោយមិនស្វែងរកប្រាក់ចំណេញ ដូចជាមនុស្សធម៌ អគ្គីភ័យ ជួយសង្គ្រោះសត្វព្រៃ អភិរក្សតំបន់ឆ្នេរ និងសមុទ្រ។ លក្ខខណ្ឌនៃការដាក់ពាក្យ ដើម្បីទទួលបានរថយន្ត អង្គការទាំងនោះត្រូវចូលទៅគេហទំព័រ ទាញយកឯកសារទៅបំពេញសំណុំបែបបទ និងភ្ជាប់នូវវីដេអូខ្លីពន្យល់ពីសកម្មភាពសប្បុរសធម៌ដែលខ្លួនកំពុងធ្វើនៅតាមសហគមន៍នោះ។

 

ការដាក់ពាក្យសុំនឹងត្រូវបិទនៅថ្ងៃទី07 ខែមេសា 2021 ហើយគណកម្មាការនឹងជ្រើសរើសស្ថាប័នដែលនឹងជាប់ឈ្មោះថាទទួលបានរថយន្តពេលក្រោយ ។ បន្ទាប់ពីដាក់ពាក្យស្នើសុំមកក្រុមហ៊ុន ក្រុមហ៊ុន Land Rover នឹងរៀបចំឱ្យសាធារណជនអាចបោះឆ្នោតគាំទ្រកម្មវិធីសប្បុរសធម៌ណាមួយ ដែលពួកគេចូលចិត្ត ដោយគិតចាប់ផ្តើមនៅថ្ងៃទី21 ខែមេសា តទៅ។

អ្នកឈ្នះទាំង7រូប ឬស្ថានប័ន នឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី2 ខែកញ្ញា 2021 ហើយពួកគេនឹងទទួលបានរថយន្តម៉ាក Land Rover 110S យកទៅប្រើប្រាស់ក្នុងបេសកកម្មរបស់ខ្លួន។ រួមទាំងឥណទានរបស់អ្នកលក់ភាគីទីបីរហូតដល់ ២៣.៧១៤ ដុល្លារដើម្បីប្តូរយានយន្តឱ្យត្រូវនឹងតម្រូវការរបស់ពួកគេ។ Land Rover ក៏បោះលុយចំនួន ២៥០០ ដុល្លារដើម្បីជួយទូទាត់ថ្លៃប័ណ្ណសិទ្ធិប័ណ្ណនិងថ្លៃចុះបញ្ជី៕


 

 

សូមណែនាំអត្ថបទសម្រាប់អ្នក