ក្រុមហ៊ុនរថយន្ត Honda ផលិតប្រព័ន្ធបន្សុតខ្យល់សម្លាប់វីរុសកូវីដ19 ការពារអ្នកមិនទាន់បានចាក់វ៉ាក់សាំង

រកមុខយូរហើយ

sambo 2019
17 មិនា 2021
10:42 am
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

ស្ថិតក្នុងដំណាក់កាល ដែលពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹង Covid-19 ការអភិវឌ្ឍវិស័យបច្ចេកវិទ្យាដើម្បីរួមចំណែកជួយបញ្ឈប់ការរីករាលដាលនៃវីរុសនេះ ក៏កំពុងត្រូវបានធ្វើឡើងជាហូរហែ។ ជាក់ស្ដែងដូចជា ក្រុមហ៊ុន Jaguar Land Rover ដែលកំពុងប្រើប្រាស់បច្ចេកវិទ្យា Panasonic's Nanoe X ដែលជាបច្ចេកវិទ្យាបន្សុតខ្យល់ក្នុងកាប៊ីនរថយន្ត មានសមត្ថភាពអាចសម្លាប់ Covid-19 បានផងដែរ។

 

ស្រដៀងគ្នានេះដែរ ក្រុមហ៊ុនរថយន្ត Honda ក៏កំពុងតែផលិត និងលក់ ប្រព័ន្ធម៉ាស៊ីនត្រជាក់សុវត្ថិភាពក្នុងកាប៊ីនរថយន្ត ដែលអាចសម្លាប់មេរោគ និងវីរុសដែលមានគ្រោះថ្នាក់ រួមទាំង Covid-19 សម្រាប់អ្នក ដែលមិនទាន់បានចាក់វ៉ាក់សាំងថែមទៀតផង។

 

ប្រព័ន្ធម៉ាស៊ីនត្រជាក់ដ៏មានអត្ថប្រយោជន៍នេះ ជាប្រភេទស្រទាប់កាបូនពិសេស ដែលHonda ផលិតមកមានផ្ទៃ 4ស្រទាប់។ ក្នុងចំណោមស្រទាប់ទាំង 4នេះ សុទ្ធតែបង្កប់នូវមុខងារ អាចចាប់ត្រងចាប់យកនូវ ឧស្ម័នមិនល្អ និងភាគល្អិតសរីរាង្គ ដែលបង្កហានិភ័យខ្លាំងដល់សុខភាពអ្នកអង្គុយក្នុងរថយន្ត។ ពីរស្រទាប់ដំបូង មានសមត្ថភាពអាចចាប់យកកំទេចធូលី និងលំអងកង្វក់ចេញ ខណៈដែលស្រទាប់ទី3កាបូន ដើរតួនាទីស្រូបយកភាគល្អិតដែលបង្កគ្រោះថ្នាក់ និងឧស្ម័នប្រភេទអាស៊ីត។ ស្រទាប់ទី4 ចុងក្រោយ ដែលស្រោបដោយសារធាតុពិសេស ប្រើសម្រាប់បណ្តេញវីរុសទាំងនេះចេញ ពីក្នុងកាប៊ីន ហើយជំនួសមកវិញ នូវខ្យល់បរិសុទ្ធ។

 

ក្រុមហ៊ុនហុងដាបានអះអាងថាប្រព័ន្ធតម្រងខ្យល់ដ៏ពិសេសនេះ មានសមត្ថភាពខ្ពស់ និងអាចទុកចិត្តបាន ពោលគឺវា អាចចាប់បាន និងសម្អាត ប្រភេទវីរុសមិនល្អសឹងតែ 100ភាគរយ ក្នុងនោះរាប់បញ្ចូលទាំងវីរុស Covid-19 ផងដែរ ។ បច្ចុប្បន្ន Honda បានបំពាក់ប្រព័ន្ធបន្សុតខ្យល់សម្លាប់វីរុស Covid-19 នេះ លើម៉ូឌែលរថយន្តដូចជា៖ Honda Civic, Accord និង Honda CR-V នៅទីផ្សារប៉ែកអឺរ៉ុប ប៉ុន្តែមិនទាន់មានដល់ទឹកដីសហរដ្ឋអាមេរិចនៅឡើយ៕

ប្រភព៖ Carbuzz

 

សូមណែនាំអត្ថបទសម្រាប់អ្នក